/ / /

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដីស្នើសូមសម្រាប់សាងសង់ទីបញ្ជាការ គណៈបញ្ជាការ នគរបាលជាតិប្រចាំទិសភូមិភាគ៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដីស្នើសូមសម្រាប់សាងសង់ទីបញ្ជាការ គណៈបញ្ជាការ នគរបាលជាតិប្រចាំទិសភូមិភាគ៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមានសមាសភាពមកពី មន្ទីរ អង្គភាព ទីចាត់ការជំនាញចំណុះសាលាខេត្ត អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងអ្នកពាក់ព័ន្ធ ចុះទីតាំងដី ចំនួន ០១ទីតាំង ដែលគណៈបញ្ជាការ នគរបាលជាតិប្រចាំទិសភូមិភាគ៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសូមទីតាំងសម្រាប់សាងសង់ទីបញ្ជាការ អគារសិក្សាជំនាញ និងយុទ្ធសាស្រ្តនគរបាល ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

បន្ទាប់ពីការចុះការពិនិត្យទីតាំងដីជាក់ស្តែង ជាលទ្ធផល លោកអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ណែនាំ ឱ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ ដឹកនាំការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងអាជ្ញាធរឃុំពាក់ព័ន្ធ ចុះពិនិត្យ និងកំណត់និយាមកាឱ្យបានច្បាស់លាស់នូវទីតាំងដីសាធារណៈរបស់រដ្ឋ ដែលបានបម្រុងទុកសម្រាប់ធ្វើការអភិវឌ្ឍជាប្រយោជន៍សាធារណៈ នូវទំហំសមស្របមួយ ដើម្បីផ្តល់ជូនតបតាមសំណើ ដោយបញ្ជៀសនូវការធ្វើឲ្យប៉ះពាល់ដល់ដីកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងឬវិវាទដីធ្លី ដែលនឹងកើតឡើងជាយថាហេតុ៕
ថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ January 9, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/12/2025

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារយាមប្រចាំការនៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំកោះស្តេច បានដឹកនាំសមាជិកក្រុមការងារប្រចាំការនៅសាលាឃុំដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមការងារប្រចាំការនៅសាលាឃុំដើម្បីក្ដាប់ព័ត៌មានសភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់បានដឹកនាំសមាជិកក្រុមប្រចាំការដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ