រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មបាំងបានអញ្ជើញចុះពិនិត្យ និងប្រគល់គ្រឿងឧបភោគបរិភោគ សាប៊ូ ទឹកអាកុលដល់ពលករទូកនេសាទ៣នាក់នៅឃុំជីផាត

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មបាំងបានដឹកនាំក្រុមការងារចុះពិនិត្យ និងប្រគល់គ្រឿងឧបភោគបរិភោគ សាប៊ូ ទឹកអាកុល ដល់ពលករទូកនេសាទ៣ នាក់ដែលទើបត្រលប់ចូលមកឃុំជីផាតកាលពីយប់ម៉ោង៧ យប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ តាមប្រភពពត៌មានពីរដ្ឋបាលឃុំជីផាតបានដឹងថា ពលករទូកនេសាទចំនួន៣ នាក់នេះ គឺទៅដើរទូកនេសាទរបស់ថៅកែទូកម្នាក់ដែលរស់នៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ តាមប្រភពដដែលបានបន្តថា ទូកនេសាទនេះមានពេលខ្លះនេសាទចូលទៅក្នុងសមុទ្រថៃ តែពុំដែលបានចុះសំចតនៅទឹកដីថៃ ឬទំនាក់ទំនាក់ជាមួយអ្នកនេសាទក្រៅទេ។ បច្ចុប្បន្ន ពលករនេសាទ៣ ដែលមាន លោក សាយ ថៃ ភេទប្រុស អាយុ ២៥ ឆ្នាំ លោក ប៊ុន ស្រីនាង ភេទប្រុស អាយុ២៤ លោក ឯម លាំង ភេទប្រុស អាយុ ២ឆ្នាំ និងលោកស្រី អេង គឹមសៀងត្រូវជាប្រពន្ធ លោក ឯម លាំង មានទីលំនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានដាក់នៅកន្លែងដាច់ដោយឡែកក្នុងរយៈពេលមួយសិនរងចាំការតាមដានបន្តនៅអនុវិទ្យាល័យជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ សូមបញ្ជាក់ថា លោកស្រី អេង គឹមសៀង ជាប្រពន្ធត្រូវបានដាក់នៅដាច់ដោយឡែកដែរដោយសារលោកស្រីបានទៅទទួលលោកឯម លាំង ត្រូវជាស្វាមីនៅទីរួមខេត្តកោះកុងអស់រយះពេល៣បីថ្ងៃរួចហើយ ទើបបានវិលត្រលប់មកនៅលំនៅដ្ឋាននៅឃុំជីផាតបិញជាមួយស្វាមីរបស់លោកស្រី៕

ប្រភព៖រដ្ឋបាលស្រុកថ្មបាំង


អត្ថបទទាក់ទង