រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានចូលរួមប្រគល់ ទទួលពលករ ចំនួន ០៨នាក់ ឆ្លងដែនមកពីប្រទេសថៃអោយត្រលប់ទៅស្រុកកំណើតវិញ ក្រោមអធិបតីភាព លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ថ្ងៃចន្ទ ០៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានចូលរួមប្រគល់ ទទួលពលករ ចំនួន ០៨នាក់ ឆ្លងដែនមកពីប្រទេសថៃអោយត្រលប់ទៅស្រុក កំណើតវិញ ក្រោមអធិបតីភាព លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ក្នុងនោះរួមមាន:
-ខេត្តបាត់ដំបង ចំនួន ០៤នាក់
-ខេត្តកំពត ចំនួន ០៣នាក់ (ម្នាក់មានស្រុកកំណើតនៅខេត្តកំពត តែចុះនៅស្រុកបូទុមសាគរ )
-នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ចំនួន ០១នាក់ ម្ដាយមកទទួលយក
នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

អត្ថបទទាក់ទង