ថ្ងៃអាទិត្យ ០៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៩:៣០នាទីយប់
លោក ប្រាក់ វិចិត្រ អភិបាលស្រុក និង លោក ចេង មុនីរិទ្ធ អភិបាលរងស្រុក បាននាំយកបំពង់ទឹកក្តៅអគ្គីសនី , មី និងទឹកបរិសុទ្ធ របស់សប្បុរសជន ផ្តល់ជូនដល់ប្រជាពលករឆ្លងដែន ពីព្រះរាជាណាចក្រថៃឡង់ត៍មកស្នាក់នៅបណ្តោះអាសន្ននៅស្រុកមណ្ឌលសីមា និងកងកម្លាំងការពារ នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។