/ / /

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទីតាំងស្នើសូមធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែ(ខ្សាច់បក) ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទីតាំងស្នើសូមធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែ(ខ្សាច់បក) ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ដែលមានសមាសភាពអញ្ជើញចូលរួមពីមន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទីចាត់ការ អង្គភាព​ជំនាញ​ចំណុះសាលាខេត្ត និងអាជ្ញាធរជុំ ស្រុក ចុះពិនិត្យទីតាំងស្នើសូមធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែ(ខ្សាច់បក) ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រែអំបិល ខេត្តកោះកុង។

ក្នុងឱកាស នៃការចុះពិនិត្យទីតាំងជាក់ស្តែង លោកអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានជម្រាបថា ដោយសារទីតាំងស្នើសូមនេះ ជាទីតាំងចាស់ធ្លាប់ធ្វើម្តងរួចហើយ ។ ក្នុងនោះមន្ទីរអង្គភាពពាក់ព័ន្ធបានផ្តល់យោបល់ និងបច្ចេកទសមួយចំនួនលើការស្នើសូម និងបានណែនាំដល់អាជីវករបន្ថែមដូចខាងក្រោមៈ
២.មិនបង្កផលប៉ះពាល់ ដល់ការប្រែប្រួលទម្រង់សណ្ឋានរូបសាស្ត្រនៃផ្លូវទឹក ការបាក់ច្រាំង ឬខូចខាត ធ្ងន់ធ្ងរនៃបាតទន្លេ និងផលប៉ះពាល់នៅផ្នែកខាងក្រោមនៃប្រព័ន្ធផ្លូវទឹក
៣.មិនបង្កផលប៉ះពាល់ ឬទំនាស់ជាមួយប្រតិបត្តិការថែទាំដងទន្លេ ស្ទឹង ព្រែក បឹងបួរ និងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព
៤.មិនបំពុលគុណភាពទឹក ឬបង្កការរាំងស្ទះលំហូរផ្លូវទឹក ការធ្វើដំណើរ និងការដឹកជញ្ជូនផ្លូវទឹក។

ជាលទ្ធផល លោកអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានស្នើឲ្យម្ចាស់សំណើ ស្នើសូមការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញជាមួយមន្ទីរបរិស្ថានខេត្ត និងជានីតិវិធីបន្ត ក្រុមការងារ នឹងប្រជុំពិគ្រោះយោបល់បន្ថែមអំពីលទ្ធផល នៃការសិក្សាខាងលើនេះ រួចធ្វើរបាយការណ៍ និងកំណត់ហេតុរួម ដើម្បីដាក់ជូនថ្នាក់ដឹកនាំខេត្ត ពិនិត្យ និងសម្រេច៕
ថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ December 26, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    15/06/2026

    លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកមណ្ឌលសីមា

  • មន្ទីរទេសចរណ៍/
    15/06/2026

    ការចូលរួមវគ្គបណ្តុះបណ្តាលរបស់មន្ទីរទេសចរណ៍

  • ហេង គីមឆន/
    15/06/2026

    ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យពន្ធនាគារកោះកុង

  • ហេង គីមឆន/
    15/06/2026

    លោក គិត សុផា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក រ៉ាំង សិរីរតនៈ ប្រធាននាយកដ្ឋានសនវកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងប្រតិភូសវនកម្មនៃនាយកដ្ឋានសវនកម្ម ក្នុងកិច្ចប្រជុំបិទសវនកម្មនៅខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ រវាងតំណាងរបស់សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    15/06/2026

    លោកស្រី ស្វាយ សុគន្ធា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ តាមប្រព័ន្ធ Video Conference

  • ហេង គីមឆន/
    15/06/2026

    ដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង