លោក ប៉ែន សុផាត អភិបាលរងស្រុក និងមន្រ្តីសាលាស្រុកចំនួន៤នាក់ បានអមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងយុទ្ធនា ការអប់រំផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" និង "យើងរួមគ្នាការពារបរិស្ថានកម្ពុជា" ។
ពិធីនេះប្រារព្ធឡើង នៅបរិវេណតំបន់សេដ្ឋកិច្ចពិសេសកោះកុង
ថ្ងៃអង្គារ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង៨:០០នាទីព្រឹក