/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សិក្ខាសាលាសង្ខេបប្រចាំឆ្នាំ សម្រាប់តួអង្គទីផ្សារនៅក្នុងខ្សែច្រវាក់ផលិតកម្មដំណាំបន្លែ ចេក និងស្វាយចន្ទី សហការ និងសម្របសម្រួលដោយអង្គការ Save The Children ប្រចាំខេត្តកោះកុង

មន្តី្រជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចំនួន ០៥រូប បានចូលរួមសិក្ខាសាលាសង្ខេបប្រចាំឆ្នាំ សម្រាប់តួអង្គទីផ្សារនៅក្នុងខ្សែច្រវាក់ផលិតកម្មដំណាំបន្លែ ចេក និងស្វាយចន្ទី។ សិក្ខាសាលានេះរួមសហការ និងសម្របសម្រួលដោយអង្គការ Save The Children ប្រចាំខេត្តកោះកុង និងមានការចូលរួមផងដែរពីសំណាក់លោក តុង យ៉ាវ អភិបាលរង នៃគណៈភិបាលស្រុកបូទុមសាគរ លោក សុខ សំណាង ប្រធានគម្រោងស្ទៀរប្រចាំខេត្តកោះកុង នឹងតួអង្គអ្នកលក់ធាតុចូល អ្នកប្រមូលទិញ អ្នកផលិតកសិករគម្រោងស្ទៀរ រួមនឹងដៃគូរពាក់ព័ន្ធផ្សេងៗមានក្រុមហ៊ុនឯកជន លក់ជី ថ្នាំកសិកម្ម សរុបប្រមាណ ៩០នាក់ ស្រី ២៥នាក់។

សិក្ខាសាលានេះមានគោលបំណង៖

– នាំយកតួអង្គទីផ្សារឲ្យស្គាល់គ្នា និងកសាងទំនាក់ទំនងនៅក្នុងប្រព័ន្ធទីផ្សារ

– ផ្តល់ឪកាសដល់តួអង្គទីផ្សារ រួមមានអ្នកផ្គត់ផ្គង់ និងអ្នកប្រមូលទិញ បានពិភាក្សាគ្នា កំណត់បញ្ហាប្រឈម និងដំណោះស្រាយរួម ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក

– កំណត់បាននូវតំរូវការ និងផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងខេត្ត និងទីផ្សារតាមស្រុកគោលដៅ។

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) លេីកទី៤៩

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ទីណា រ៉ាដេត អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញ ចូលរួមកិច្ចប្រជុំ ដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋ សម្រាប់គោលបំណងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Kemapra Unvesman Group

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុកកោះកុង