លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ ៣រូប ចូលរួមសិក្ខាសិលាស្តីពី "ការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៣ និងការរៀបចំផែនការការប្រតិបត្តិសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤"
ខេត្តសៀមរាប៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី "ការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៣ និងការរៀបចំផែនការប្រតិបត្តិសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ "ដែលរៀបចំឡើងនៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប។
គោលបំណងនៃសិក្ខាសាលានេះ រួមមាន៖
១. ពិនិត្យលើសមិទ្ធផល នៃផែនការសកម្មភាពសម្រាប់កម្មវិធីបង្ការ ថែទាំ និង
ព្យាបាលជំងឺអេដស៍ និងកាមរោគក្នុងវិស័យសុខាភិបាលដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និងការសហការជាមួយអង្គការដៃគូ។
២. បច្ចុប្បនភាពគោលការណែនាំ និងនិយាមបែបបទសម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគក្នុងឆ្នាំ២០២៤។
៣. រៀបចំផែន កំណត់សកម្មភាពអាទិភាព និងគោលដៅសម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគក្នុងឆ្នាំ២០២៤។
៤. ពិនិត្យលើប្រភពថវិកានានា សម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ និងព្យាបាល
ជំងឺអេដស៍ និងជំងឺកាមរោគ ឆ្នាំ២០២៤។
៥. កំណត់សូចនាករ និងគោលដៅ ដោយផ្នែកតាមក្របខ័ណ្ឌតាមដាន និងវាយតម្លៃ (M&E framework) សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺកាមរោគ ឆ្នាំ២០២៤។
អង្គសិក្ខាសាលានេះ មានការចូលរួមពី តំណាងកម្មវិធីជាតិ NCHADS, CENAT, NMCHC, MoH-LIT នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្ត កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ USAID, US-CDC, UNAIDS, WHO, AHF, CHAI,
FHI360/EpiC Project និងដៃគូផ្សេងទៀត មានចំនួនសរុប ១៩១ នាក់។
សមាសភាពចូលរួម:
១/. លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង
២/.លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកោះកុង
៣/.លោក ស៊៊ ថេងលីម មន្ត្រីកម្មវិធីអេដស៍ សើស្បែក និងកាមរោគ នៃមន្ទីរសុខាភិបាលខេត្តកោះកុង
៤/.លោក សំ រិទ្ធី មន្ត្រីកម្មវិធីអេដស៍ សើស្បែក និងកាមរោគ នៃមន្ទីរសុខាភិបាលខេត្តកោះកុង
ថ្ងៃពុធ ៨កើត ដល់ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២៣