/ / /

លោកស្រី នង ម៉ារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលលើកទី១ ស្តីពី Public Policy and Governance for the Civil Servants of Cambodia នៅទីក្រុង Mussoorie and New Delhi ប្រទេសឥណ្ឌា!

លោកស្រី នង ម៉ារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង រួមជាមួយគណៈប្រតិភូកម្ពុជា ដែលមាន លោកជំទាវ ឯកឧត្តម អនុរដ្ឋលេខាធិការ លោកស្រី លោក ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារីទាំង២៥ រាជធានី-ខេត្ត សរុបចំនួន៤០នាក់ (ស្រី ៣៤នាក់) ដឹកនាំដោយ លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ចូលរួមវគ្គបណ្ដុះបណ្ដាលលើកទី១ ស្តីពី Public Policy and Governance for the Civil Servants of Cambodia នៅទីក្រុង Mussoorie and New Delhi ប្រទេសឥណ្ឌា។

ក្នុងដំណើរបេសកកម្មនេះដែរ គណៈប្រតិភូទាំងអស់ក៏បានទៅទស្សនៈកិច្ចនៅកន្លែងសំខាន់ៗក្នុងប្រទេសឥណ្ឌាដូចជា៖

– សាលារៀនឆ្លាតវៃ Dehradu (Smart School Dehradu)

– ភ្នាក់ងារអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន (ITDA) ផ្ដោតលើទីក្រុងឆ្លាតវៃ និងលំនៅដ្ឋានក្នុងទីក្រុង (Smart City and Urban Housing)

– ទស្សនា និងសិក្សាស្វែងយល់ពីប្រព័ន្ធ អប់រំឆ្លាតវៃនៅ Government-Girl Inter College

– ទស្សនៈកិច្ចរដ្ឋបាលស្រុក Haridwar ដែលស្ថិតនៅភាគនិរតីនៃរដ្ឋ Uttrakhand នៃប្រទេសឥណ្ឌា ដើម្បីសិក្សាស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍន៍

– ទស្សនៈកិច្ចសហគមន៍ (KRIBHCO Cooperative and Beyond) ដើម្បីមើលពីការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋឥណ្ឌានៅតាមសហគមន៍

– និងបានទស្សនាដងទន្លេគង្គារ (Ganges River) នៅក្នុងរដ្ឋ Uttrakhand នៃប្រទេសឥណ្ឌា៕

ថ្ងៃចន្ទ ១៤រោច ខែកត្តិក ដល់ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១១-២២ ខែធ្នូ ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង