/ / /

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានទទួលជួបប្រជុំ ជាមួយប្រតិភូអធិការកិច្ច នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក សៅ ប្រសិទ្ធ ប្រធាននាយកដ្ឋានអធិការកិច្ច និងកិច្ចការរដ្ឋបាល ដើម្បីពិនិត្យ និងចុះស្រាវជ្រាវការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន The Cambodiadaily ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ត្រី ក្នុងពន្ធនាគារខេត្តកោះកុង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានទទួលជួបប្រជុំ ជាមួយប្រតិភូអធិការកិច្ច នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក សៅ ប្រសិទ្ធ ប្រធាននាយកដ្ឋានអធិការកិច្ច និងកិច្ចការរដ្ឋបាល ដើម្បីពិនិត្យ និងចុះស្រាវជ្រាវការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន The Cambodiadaily ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ត្រី ក្នុងពន្ធនាគារខេត្តកោះកុង។

ជាលទ្ធផល គឺមិនដូចតាមការផ្សព្វផ្សាយរបស់សាព័ត៌មាន The Cambodiadaily ឡើយ។ ប៉ុន្តែបានឃើញថាជាកំហុសតិចតួចដូចជា៖
-សិប្បកម្មកែឆ្នៃឈើមានទ្រង់ទ្រាយធំបង្គួនៅពីក្រោយពន្ធនាគារ ដោយមិនមានរបងបិទបាំង។ សូមអោយមានការកែលម្អ
-បានយកទណ្ឌិតចេញពីពន្ធនាគារដើម្បីធ្វើការងារសង្គម និងលើកដាក់ម្ហូបអាហារដែលទិញជាប្រចាំថ្ងៃពីផ្សា មិនបានសុំការអនុញ្ញាតិពីព្រះរាជអាជ្ញាខេត្ត។សុំអោយកែលម្អ
ក្រោយពីបានលើកពីលទ្ធផលនៃអធិការកិច្ចរួចមក ក្រុមការងារអធិការកិច្ច ក៏បានសំណូមពរអោយរដ្ឋបាលខេត្តធ្វើការបកស្រាយតាមផេកហ្វេសបុករបស់រដ្ឋបាលខេត្តដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ពន្ធនាគរខេត្តមិនដូចអ្វីដែល cambodiadaily បានចុះផ្សាយនោះឡើយ។

ជាការឆ្លើយតប លោកអភិបាលរងខេត្ត បានសម្តែងនូវសេចក្តីសាទរចំពោះលទ្ធផល ស្តីពីរបាយការណ៍ចុះធ្វើអធិការកិច្ចក្នុងពន្ធនាគារខេត្ត និងសូមទទួលយក ដើម្បីកោះអញ្ជើញប្រជុំពិភាក្សាបន្ថែម ដើម្បីកែលម្អ និងសម្រួលនូវចំណុចខ្វះខាតមួយចំនួន ជាមួយពន្ធនាគារខេត្ត និងអ្នកពាក់ព័ន្ធ។ ចំពោះការចុះផ្សាយពីលទ្ធផល នៃការចុះធ្វើអធិការកិច្ចនេះ លោកអភិបាលរងខេត្ត ក៏បានស្នើសូមលោកប្រធានប្រតិភូអធិការកិច្ច ស្នើសុំការសេចក្តីអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីធ្វើ ការផ្សព្វផ្សាយ ឬឆ្លើយតប ហើយរដ្ឋបាលខេត្ត នឹងបន្តផ្សព្វផ្សាយចែកចាយឲ្យបានទូលំទូលាយ នៅគេហទំព័រនានារបស់រដ្ឋបាលខេត្តបន្តទៀត៕


ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។​

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ