/ / /

នៅសាលាឃុំអណ្តូងទឹក មានរៀបចំកិច្ចប្រជុំសម្របសម្រួលបញ្ហាទាមទាយកដី រវាងឈ្មោះ ឈិន ផេង (ដើមបណ្តឹងត្រវជាឪពុកក្មេក) និងឈ្មោះ ផាន់ សីហា (ចុងបណ្តឹងត្រូវជាកូនប្រសារ) ដោយកូនប្រសារមិនបានបំពេញកាតាព្វកិច្ចមើលថែប្រពន្ធពេលមានជំងឺ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំកិច្ចប្រជុំសម្របសម្រួលដោយលោក យិន យួត ជំទប់ទី១

នៅសាលាឃុំអណ្តូងទឹក មានរៀបចំកិច្ចប្រជុំសម្របសម្រួលបញ្ហាទាមទាយកដីទំហំ៥០មx៧០ម ត្រលប់មកវិញរវាងឈ្មោះ ឈិន ផេង (ដើមបណ្តឹងត្រវជាឪពុកក្មេក) និងឈ្មោះ ផាន់ សីហា (ចុងបណ្តឹងត្រូវជាកូនប្រសារ) ដោយកូនប្រសារមិនបានបំពេញកាតាព្វកិច្ចមើលថែប្រពន្ធពេលមានជំងឺ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំកិច្ចប្រជុំសម្របសម្រួលដោយលោក យិន យួត ជំទប់ទី១ និងជាប្រធានអង្គប្រជុំ។

ដោយមានការអញ្ជើញចូលរួមពីជំនួយការហិរញ្ញវត្ថុឃុំ និងជាលេខាកត់ត្រាកំណត់ហេតុ លោកមេភូមិតាមាឃ និងភាគីសងខាង។

កិច្ចប្រជុំត្រូវបានធ្វើការសម្របសម្រួលពីសំណាក់អាជ្ញាធរ ដោយផ្អែកលើមនោសញ្ចេតនាឪពុកក្មេកនិងកូនប្រសារ ជីតានិងចៅ ក្រោយមកភាគីដើមបណ្តឹងឈ្មោះ ឈិន ផេង បានយល់ព្រមប្រគល់ដីស្រែទំហំ ២០មx៣០ម ឲ្យទៅចៅស្រី(ជាដីដែលចែកឲ្យជំនាន់យាយមិនទាន់ស្លាប់) តែពុះយកដីទំហំ១៥មx៧០ម សល់៣៥មx៧០ម ប្រគល់ឲ្យចៅប្រុសទាំង៣នាក់ចែកគ្នាស្មើ (តាមស្ថានភាពដីជាក់ស្តែង ក្រោយអាជ្ញាធរនឹងធ្វើការវាស់វែងពុះចែកជូនពួកគាត់រួច)។

ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក

————————————-

ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣

ម៉ោង០៩:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង