គណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង រៀបចំកិច្ចប្រជុំ ពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤
លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត ប្រធានគណ:កម្មការពិនិត្យ និងវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុងបានអញ្ជើញដឹកនាំ សមាជិកនៃគណៈកម្មការ ដើម្បើប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤។
តបតាមសំណើរបស់ពន្ធនាគារខេត្ត ទណ្ឌិតដែលត្រូវដាក់ស្នើសូមបន្ធូបន្ថយទោស មានចំនួន ០៨នាក់ ក្នុងនោះ៖
១.ការស្នើសូមបន្ធូបន្ថយទោស រយៈពេល ០៣ខែ មានចំនួន ០៦នាក់ (ប្រុស)
២.ការស្នើសុំបន្ធូបន្ថយទោស រយៈពេល ០៦ខែ មានចំនួន ០២នាក់ (ប្រុស)
ជាលទ្ធផល គណៈកម្មការបានសម្រេចឯកភាព លើការដាក់ស្នើសុំបន្ធូបន្ថយទោស រយ:ពេល ០៣ខែ ០៥/០៦សំណើ និងរយ:ពេល ០៦ខែ ០០/០២សំណើ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះការចូលរួមពិនិត្យយោបល់យ៉ាងផុលផូស និងបានណែនាំបន្ថែមឲ្យមន្ទីរពន្ធនាគារខេត្ត ពិនិត្យសំរាំងទណ្ឌិតដើម្បីស្នើសុំបន្ធូរបន្ថយឲ្យស្របតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគ្មានអំពើពុករលួយ៕
ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ December 4, 2023














