/ / /

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូក​សរុបលទ្ធផល​ នៃ​កិច្ចសហប្រតិបត្តិការឆ្នាំ២០១៨-២០២២​ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកោះកុង​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាមួយខេត្តគៀនយ៉ាង នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូក​សរុបលទ្ធផល​ នៃ​កិច្ចសហប្រតិបត្តិការឆ្នាំ២០១៨-២០២២​ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកោះកុង​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាមួយខេត្តគៀនយ៉ាង នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម​ ។
កិច្ចប្រជុំ ដោយផ្តោតលេី៖
១-លទ្ធផល​ នៃការអនុវត្តន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
២-ការសន្និដ្ឋាន​ និងវាយតម្លៃ
៣-ទិសដៅសហប្រតិបត្តិការ ក្នុងរយៈពេលខាងមុខ អនុវត្តតាមកម្មវិធីសហប្រតិបត្តិការ រវាងខេត្តទាំងពីរ កោះកុង-គៀនយ៉ាង ដែលបានចុះហត្ថលេខានាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
កិច្ចប្រជុំសម្តៅពិនិត្យឡើងវិញនូវលទ្ធផល នៃការអនុវត្តកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យសំខាន់ៗរួមមាន៖ ការពារសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែនទឹក ពាណិជ្ជកម្ម វប្បធម៌ កីឡា ទេសចរណ៍ កសិកម្ម និងជលផល ការងារយុវជន កិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងទឹកដីខេត្តកោះកុង។
ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ December 4, 2023

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦