រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចេង មុនីរិទ្ធ អភិបាលស្ដីទីស្រុកណ្ឌលសីមា ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងសំណង់សាងសង់គ្មានច្បាប់អនុវត្តញ្ញាត ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

ថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី រសៀល លោក ចេង មុនីរិទ្ធ អភិបាលស្ដីទីស្រុកណ្ឌលសីមា ដឹកនាំក្រុមការងារ ដែលមានលោក ម៉ែន ចាន់ដារ៉ា នាយករងរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង មន្រ្តីការិយាល័យភូមិបាលស្រុក មន្រ្តីអធិការនគរបាលស្រុក និងមន្ត្រីកងរាជអាវុធហត្ថស្រុក ចុះត្រួតពិនិត្យទីតាំងសំណង់សាងសង់គ្មានច្បាប់អនុវត្តញ្ញាត ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង