រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៨ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ តំណាងមណ្ឌលសុខភាពអណ្តូងទឹក មេភូមិទាំង៧ តំណាងសាលាបឋមសិក្សា សរុប១៨នាក់ ស្រី០៤នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖
- បើកកិច្ចប្រជុំ និងមតិស្វាគមន៍
- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម
១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៥ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣
២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៥ ប្រចាំខែតុលា
៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងារដ្ឋបាលឃុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣
៤/.ពិនិត្យ ពិភាគ្សា សេចក្តីព្រៀងប្រតិទិនកិច្ចប្រជុំក្រុមប្រឹក្សាឃុំ ប្រចាំឆ្នាំ២០២៤
៥/.របាយការណ៍របស់
- គ.គ.ន.ក ឃុំ
- ភូមិទាំង៧
- ប៉ុស្តិ៍នគរបាលរដ្ឋបាល
- សហគមន៍តំបន់ការពារធម្មជាតិ
- សហគមន៍នេសាទ
- បឋមសិក្សាទាំង៤
- មណ្ឌលសុខភាពអណ្តូងទឹក
៦/.ទិសដៅអនុវត្តបន្ត
- បន្តពង្រឹង ផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
- ជម្រុញការការពារសហគមន៍ធនធានធម្មជាតិ
- បន្តពង្រឹងក្រុមទ្រទ្រង់សុខភាពភូមិ ការអនុវត្តគម្រោងអាហាររូបត្ថម្ភ
- ជម្រុញការរៀបចំស្នាក់ការភូមិគ្រប់ភូមិ
- ការប្រើប្រាស់ឯកសារ និងការផ្តល់ឯកសារដីធ្លី
៧/.បញ្ហាផ្សេងៗ
- ការអនុវត្តគម្រោងមូលនិធិឆ្នាំ២០២៤ នៅតាមាឃ និងទីលានចាក់សម្រាម
- ផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធទឹកស្អាត
៨/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។
ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក
--------------------------------------
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣