លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុក និងលោក ពេជ្រ សិលា និងលោក ខេង គង់ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ មន្ត្រីរាជការសាលាស្រុក ក្រុមការងារស្រុកចុះមូលដ្ឋានឃុំអណ្ដូងទឹក បាននាំយកគ្រឿងបរិក្ខា ព្រមទាំងបច្ច័យ របស់លោកអភិបាលស្រុក បានចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពទ្ធសីមា វត្តអង្គគីរីបូទុម (ហៅវត្តតាអ៊ុក) ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ សូមអនុមោទនាបុណ្យដោយសេចក្ដីជ្រះថ្លា!!!
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣