រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកណ្ដោល បានរៀបចំកិច្ចប្រជុំសមញ្ញលើកទី១៨ អាណត្តទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ហ៊ុយ សំណាងប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលឃុំកណ្ដោល បានរៀបចំកិច្ចប្រជុំសមញ្ញលើកទី១៨អាណត្តទី៥ឆ្នាំ២០២៣  ក្រោមអធិបតីភាព លោក ហ៊ុយ សំណាងប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកសមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ  ប្រធានសហគមន៍   ជំនួយការឃុំ លោក លោកស្រីមេភូមិទាំង៥ នាយកសាលា ប៉ុស្តិ៍សុខភាព សរុប ២១នាក់ ស្រី០៤នាក់

ក្រោមរបៀបវារះដូចខាងក្រោម

១.ការបើកកិច្ចប្រជុំ និងមិតិស្វាគមន៍

២. ពិនិត្យកូរ៉ុមនិងសមាសភាពចូលរួមប្រជុំ

៣. ពិនិត្យពិភាក្សានិងអនុម័សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ

៤. ពិនិត្យ ពិភាក្សាអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន

៥.ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារដ្ឋបាលឃុំប្រចាំខែ។

៦.ពិនិត្យលើការងារសៀវភៅស្រង់ទិន្នន័យភូមិទាំង៥នៃឃុំកណ្ដោលឆ្នាំ២០២៣

៧. ទិសដៅ និងផែនការអនុវត្តការងារ

-ជម្រុញការចុះបញ្ជីអាត្រានុកូលដ្ឋាគ្រប់ប្រភេទ

-បន្តការផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជម្រុញ(ការពារជំងឺកូវីត១៩)

៨. បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

-ការអវត្តការងាររបស់ក្រុមប្រឹក្សាឃុំ

-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គតាមមូលដ្ឋាន

-បញ្ហាប្រឈមតាមបណ្តាភូមិ

៩- មតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទប្រជុំលើកក្រោយ

ប្រភព:រដ្ឋបាលឃុំកណ្តោល

——————————————

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨: ០០នាទីព្រឹក

អត្ថបទទាក់ទង