/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការសង្គ្រោះកុមារកម្ពុជាប្រចាំស្រុកស្រែអំបិល (គម្រោងស្ទៀរ) រៀបចំប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិត ស្តីពីការការសន្សំប្រាក់ ការកត់ត្រាបញ្ជីស្នាម ផែនការផលិត និងផែនការអាជីវកម្ម និងចុះតាមដានការប្រមូលផលដំណាំត្រសក់ទ្រើង

លោក គង់ មិនា ប្រធានការិយាល័យកសិ.ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារកម្ពុជាប្រចាំស្រុកស្រែអំបិល (គម្រោងស្ទៀរ) បានរៀបចំប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២)ការកត់ត្រាបញ្ជីស្នាម (៣)ផែនការផលិត និង(៤)ផែនការអាជីវកម្ម និងតាមដានការប្រមូលផលដំណាំត្រសក់ទ្រើង នៅភូមិផ្លោង ឃុំបឹងព្រាវ និងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល។

១.ក្រុមអ្នកផលិត (ច្រកម្ទេសរុងរឿង) មានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ១៣នាក់ នៅភូមិផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

២.ក្រុមអ្នកផលិត (សាមគ្គីបានទៀត) មានអ្នកចូលរួមសរុម ១០នាក់ ស្រី ០៨នាក់ នៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានសហ ការជាមួយក្រុមការងារមន្ទីរផែនការខេត្តកោះកុង ចុះតាមដានត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ ប្រចាំត្រីមាសទី៣

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥១ អាណត្តិទី ៥ ឆ្នាំទី៥

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៥ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) លេីកទី៤៩

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង