លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត បានចូលរួមសិក្ខាសាលា លើកកម្ពស់ការយល់ដឹង និងចែករំលែកព័ត៌មានអំពីដំណើរការ នៃការត្រៀមចាកចេញ និងផលប៉ះពាល់ នៃការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍតិចតួច ។
សិក្ខាសាលានេះ ធ្វើនៅសណ្ឋាគារ អេមព្រីស អង្គររីសត & ស្ប៉ា នាក្រុងសៀមរាប ខេត្តសៀមរាបថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯ.ឧ ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឧ ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នឹងមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំក្រសួងផែនការ ក្រសួងពាក់ព័ន្ធ ក្រុមការងារក្រសួងផែនការ អភិបាលរងខេត្ត ប្រធានមន្ទីរផែនការ ទាំង២៤រាជធានី ខេត្ត និងតំណាងមន្ទីរ អង្គភាព និងនិស្សិត សរុបប្រមាណ២០០នាក់ ។
ថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣