រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋស្នើសូមចុះបញ្ជីដីបំពេញបន្ថែម នៃដីស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋស្នើសូមចុះបញ្ជីដីបំពេញបន្ថែម នៃដីស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមចុះបញ្ជីដីបំពេញបន្ថែមនូវដីមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ តាមការពិនិត្យផ្ទៀតផ្ទាត់របស់មន្ត្រីជំនាញ និងការបញ្ជាក់ពីអ្នកពាក់ព័ន្ធ ទីតាំងដីដែលប្រជាពលរដ្ឋស្នើសូមចុះបញ្ជីដីបំពេញបន្ថែមនេះ គឺជាដីរដ្ឋ (ដីរបស់ស្នងការនគរបាលខេត្តកោះកុង) ដែលទីតាំងនេះពីមុនគឺជាច្រកផ្លូវចេញចូល ប៉ុន្តែបច្ចុប្បន្នជាក់ស្តែងទីតាំងនេះមិនមានផ្លូវឬច្រកចេញចូលទេ។ តាមរយៈកិច្ចប្រជុំពិភាក្សា ពិនិត្យលើឯកសារពាក់ព័ន្ធនានា លោក សុខ សុទ្ធី បានធ្វើការណែនាំ និងពន្យល់ទាក់ទងនឹងទិដ្ឋភាពច្បាប់នូវចំណុចមួយចំនួន ដូចខាងក្រោម៖
-ទីតាំងដីដែលស្នើសូមចុះបញ្ជីបំពេញបន្ថែម គឺជាដីរដ្ឋ ជាទ្រព្យសម្បត្តិរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ហើយជាពិសេសចំណុចទីតាំងដីនេះ កាលពីមុនជាផ្លូវផងដែរ
-ពាក់ព័ន្ធនឹងដីឯកជនរបស់រដ្ឋនេះ គឺសូមម្ចាស់សំណើធ្វើការសម្រុះសម្រួល ជាមួយស្នងការនគរបាលខេត្តកោះកុង ដើម្បីស្នើសូមការអនុញ្ញាតពីស្នងការដ្ឋាននគរបាលខេត្ត
-ចំពោះករណីពាក់ព័ន្ធនឹងផ្លូវសាធារណៈ៖ ប្រសិនបើមានការឯកភាពប្រគល់ដីនេះជាកម្មសិទ្ធិឯកជន គឺត្រូវបន្តនីតិវិធី ដោយស្នើសូមការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបិទផ្លូវ និងកាត់ចេញពីទ្រព្យសម្បត្តិរដ្ឋ។
ថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ November 21, 2023

អត្ថបទទាក់ទង