រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបុណ្យកឋិនទានសាមគ្គីដែលប្រារពធ្វើនៅថ្ងៃអាទិត្យទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គីនៅវត្តពោធិរង្សី (ហៅវត្តកណ្តោល)

លោក ហ៊ុយ សំណាង មេឃុំកណ្តោល  បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបុណ្យកឋិនទានសាមគ្គីដែលប្រារពធ្វើនៅថ្ងៃអាទិត្យទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គីនៅវត្តពោធិរង្សី (ហៅវត្តកណ្តោល) និងសូមគោរពអញ្ជើញ សម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាចូលរួមចាប់មគ្គផល និងអនុមោទនា ចូលរួមអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាង សមិទ្ធផលផ្សេងៗ នៅក្នុងទីវត្តអារាម តាមកម្លាំងសទ្ធាជ្រះថ្លា រៀងៗខ្លួន ។

ប្រភពរដ្ឋបាលឃុំកណ្ដោល

=================

ថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

ម៉ោង២ ៣០នាទីរសៀល

អត្ថបទទាក់ទង