ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក លោក លៀង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំត្រពាំងរូង បានដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីផ្សព្វផ្សាយការជំរុញ ការតាមដាន និងលើកកម្ពស់នូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័ត ថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលឃុំត្រពាំងរូង ដោយមានការចូលរួមគាំទ្រពីលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រ ឃុំ សង្កាត់ និងមានសមាសភាពចូលរួមដូចជា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ មេភូមិត្រពាំងរូង និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ២៤នាក់ ស្រី ៩នាក់។