ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ ឃុំតាតៃក្រោម បានដឹកនាំ លោក ឃិន វិសាល ស្មៀនឃុំតាតៃក្រោម និងលោក នួន នឿន នាយប៉ុស្ដិ៍នគរបាល ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី សៀវភៅណែនាំការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។
អត្ថបទ៖ឃិន វិសាល