ថ្ងៃពុធ ៣កើត ខែ កក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣
លោកស្រី លិ ឡាំង មេឃុំកោះកាពិ និងជាប្រធានក្រុមកាកបាទក្រហមឃុំកោះកាពិ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ផ្ដល់ជូនគ្រួសារងាយរងគ្រោះ ចំនួន៣គ្រួសារ សំភារៈទទួលក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥ គីឡូ មី ១កេះ ត្រីខ ១យួរ ទឹក១កេះ និងទឹកប្រាក់ចំនួន ៨០,០០០រៀល នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុងខេត្តកោះកុង ៕
ប្រភព : លឹម ឧត្តម