/ / /

លោកស្រី អ៉ិន សោភ័ណ្ឌអភិបាលស្ដីទី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងការរៀបចំព័ត៌មានវិទ្យា សម្រាប់គេហទំព័ររដ្ឋបាលខេត្តកោះកុង ដោយលោក ហេង គីមឆន នាយកទីចាត់ការរដ្ឋបាល ជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលគ្រប់គ្រងព័ត៌មានវិទ្យាខេត្តកោះកុង

លោកស្រី អ៉ិន សោភ័ណ្ឌអភិបាលស្ដីទី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងការរៀបចំព័ត៌មានវិទ្យា សម្រាប់គេហទំព័ររដ្ឋបាលខេត្តកោះកុង ដោយលោក ហេង គីមឆន នាយកទីចាត់ការរដ្ឋបាល ជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលគ្រប់គ្រងព័ត៌មានវិទ្យាខេត្តកោះកុង និងលោក វង់ ស៊ីគូ ដែលមានការចូលរួមពី លោកនាយករដ្ឋបាលស្ដីទី អធិការ នៃអធិការដ្ឋាននគរបាលស្រុក មន្រ្តីបង្គោលព័ត៌មានវិទ្យាស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងការិយាល័យពាក់ព័ន្ធ មេឃុំទាំង៤  ស្មៀនឃុំគ្រប់ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំទាំង៤ ។ ក្នុងនោះដែរលោកស្រីអភិបាលស្ដីទី បានលើកឡើងថាបណ្តាញព័ត៌មានសង្គមបច្ចុប្បន្ន ពិតជាបាន រួមចំណែកយ៉ាងខ្លាំងក្លាបំផុត ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ជាពិសេសបណ្តាញ សង្គម ហ្វេសបុក តែម្តង។ ជាការពិតណាស់ ក្រុមការងារខេត្ត បានសហការយ៉ាងជិតស្និទ្ធ ក្នុងការបំពេញការងារជាមួយ ក្រុមការងារថ្នាក់ស្រុក ដែលជាជនបង្គោលដ៏សំខាន់ សម្រាប់ស្រុករបស់យើង ការងារនេះបានដំណើរការ និងមានការរីកចំរើនជាបន្តបន្ទាប់ ដោយមាន ការចូលរួមមិនអាចខ្វះបានពីសំណាក់ អស់លោក លោកស្រីទាំងអស់ ដែលបានបញ្ជូនព័ត៌មាន រូបភាពសកម្មភាពការងារ និងអត្ថបទ មកក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្ត ក្រោយពីបញ្ចប់ សកម្មភាព ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ជូនសាធារណៈជន បានដឹងអំពីសកម្មភាពការងារ កិច្ចប្រជុំ តំបន់ទេសចរណ៍ ទេសភាព លិខិតបទដ្ឋានគតិយុត្តនានា យុទ្ឋនាការ រួមទាំងព្រឹត្តិការណ៍ នានា ដែលកើតមាន មូលដ្ឋានរបស់ខ្លួន។

អស់លោក លោកស្រី ទាំងអស់ ពិតជាបានដឹងយ៉ាងច្បាស់ណាស់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ជាមួយវិស័យព័ត៌មានវិទ្យា បណ្តាញសង្គម និងសារព័ត៌មាន ដែលនាំ អោយយើងទាំងអស់គ្នាបានយល់ដឹងអំពីទៅជា ព័ត៌មានពិត និងអ្វីទៅជា ព័ត៌មានក្លែងក្លាយ ខ្ញុំសូមបញ្ជាក់ថា សព្វថ្ងៃព័ត៌មាន ដែលមិនពិតបងប្អូនយើងជាច្រើន បានទទួលលឿនបំផុត តែ ព័ត៌មានពិត ព័ត៌មានជាប្រយោជន៍ ដល់សង្គម និងប្រទេសជាតិរបស់យើង មានការចែករំលែក តិចតួចនៅឡើយ។ ដើម្បីអោយ ព័ត៌មានពិត បានផ្តល់ទៅ ដល់សាធាណៈជន សូមបងប្អូន ទាំងអស់ ចូលរួម សហការយ៉ាងជិតស្និទ្ធិ និងជាប្រចាំ ជាមួយក្រុមការងារខេត្ត ក្រុមការងារ រដ្ឋបាលស្រុក ត្រូវបន្តផ្សព្វផ្សាយ ចែករំលែក អោយបានរហ័ស និងទាន់ពេលវេលា ជាពិសេសជាប្រយោជន៍ សម្រាប់ខេត្តកោះកុង របស់យើងតែម្តង។

ជាមួយនេះដែរ ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ អស់លោក លោកស្រីទាំងអស់ ដើម្បីបំពេញ តួនាទី ភារកិច្ច និងអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព ទៅបានទាមទារឲ្យ អស់ លោក លោកស្រី មានការយល់ដឹងពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ជាមួយនិងអ្វី ដែលកើតមាន នៅក្នុងមូលដ្ឋាន របស់យើង ដែលត្រូវធ្វើការផ្សព្វផ្សាយបន្ត ជូនដល់សាធារណៈជន អោយបានកាន់តែទូលំទូលាយ បន្ថែម ទៀត។

ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍន៍ វេបសាយ និងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង អោយបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំសូមចូលរួម ជាគំនិតសំខាន់ៗមួយចំនួន ក្នុងនាមថ្នាក់ដឹកនាំ ស្រុក ឃុំ/សង្កាត់ និង ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ឃុំ/ សង្កាត់ ត្រូវតែ ៖

*ពង្រឹងសមត្ថភាព របស់មន្ត្រី ក្នុងការផ្តល់ព័ត៌មាន លើកទឹកចិត្ត ដល់មន្ត្រីទទួលបន្ទុក ដូចជាសម្ភារៈ ធនធាននានា ដែលគាំទ្រដល់ដំណើការ និងយន្តការ នៃការរៀបចំព័ត៌មាន។

*មន្តី្ររាជការ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងអង្គភាព ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ព័ត៌មានរបស់ខ្លួន ដល់មន្ត្រីទទួលបន្ទុក អោយបានទាន់ ពេលវេលា និងគ្រប់ជ្រុងជ្រោយ។

*ជាមួយគ្នានេះដែរ ត្រូវផ្តល់កិច្ចសហការ អោយកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយមន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រង វេបសាយ និងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង អោយបានពេញលេញ និងមានតម្លា ព្រមទាំងចូលរួមឆ្លើយតបអោយបានសមស្រប និងទាន់ ពេលវេលា។

ជាទីបញ្ចប់ ខ្ញុំសូមអោយ អស់លោក លោកស្រីទាំងអស់ យកចិត្តទុកដាក់ ស្តាប់ដោយ យកចិត្តខ្ពស់បំផុត ពីបទបង្ហាញរបស់ក្រុមការងារខេត្ត នាពេលបន្តិចទៀតនេះ និងនាំយកនូវ ចំណេះដឹង បទពិសោធន៍ ដែលទទួលបាន ទៅចែករំលែក និងផ្សព្វផ្សាយដល់មន្ត្រីរាជការ  និង អ្នកពាក់ព័ន្ធ ដើម្បីបានយល់ដឹង និងអនុវត្តការងារ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានលទ្ធផលល្អបន្តទៀត។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ ខេត្តកោះកុង ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៣

វេលាម៉ោង០២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ