រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការជំរុញ ការតាមដាន និងការលើកកម្ពស់នូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិកា ប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលឃុំ

តាតៃក្រោម,ថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំលោក ឃិន វិសាល ស្មៀនឃុំតាតៃក្រោម និង លោកស្រី ឡាន់ សារុន មេភូមិអន្លង់វ៉ាក់ ចូលរួមកិច្ចប្រជុំ ស្តីពីការជំរុញ ការតាមដាន និងការលើកកម្ពស់នូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិកា ប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ ក្រោមការដឹកនាំដោយ លោក សែម សំអាង នាយករដ្ឋបាលសាលាស្រុក នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង