នៅថ្ងៃទី ២ ខែ វិច្ចិកា ឆ្នាំ២០២៣ នេះ លោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំកិច្ចប្រជុំជាមួយអនុប្រធានមន្ទីរ និងការិយាល័យទាំង៥ នៃមន្ទីរព័ត៌មានខេត្តកោះកុង ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹង÷
១.ការបញ្ជូនមន្ត្រីចូលរួមវគ្គសិក្ខាសាសាស្តីពីការលើកកម្ពស់ការយលើដឹងរបស់អ្នកសារព័ត៌មាន សម្រាប់ពិធីករ ពិធីការីនី និងអ្នកផលិតកម្មវិធី វិទ្យុ និងទូរទស្សន៍ ។
២.ចាត់ចែងកម្លាំងមន្ត្រីចូលរួមពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រុមព័ត៌មានត្រៀមថតសកម្មភាពនៃពិធីនេះដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ។
៣.ត្រៀមកម្លាំងចូលរួម និងយកព័ត៌មានដើម្បីផ្សព្វផ្សាយនូវព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រារព្វធ្វើឡើងនាថ្ងៃទី២៦.២៧ និង២៨ ឆ្នាំ២០២៣ នៅស្រុកស្រែអំបិល។