រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានដឹកនាំ ក្រុមការងារផ្លូវជនបទ សហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិ ចុះអប់រំផ្សព្វផ្សាយអំពីការគាំពារសុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងដងផ្លូវកៅស៊ូ បឹងព្រាវ ជ្រោយស្វាយ

នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញរួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវលំជនបទ ចុះសហការជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើការអប់រំផ្សព្វផ្សាយស្តីអំពី ការគាំពារសុវត្ថិភាព ចំពោះការងារសាងសង់ផ្លូវកៅស៊ូជនបទ ១ខ្សែ ប្រវែង ១៩,៨៣៧ម៉ែត្រ ទទឹងខ្នងលើ ០៨ម៉ែត្រ នៅក្នុងឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ៕

អត្ថបទទាក់ទង