តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ ឃុំតាតៃក្រោម បានដឹកនាំក្រុមការងាររដ្ឋបាលឃុំ និងប្រជាពលរដ្ឋចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង សមាភាពចូលរួម៖លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ,លោក លោកស្រី មេភូមិ,សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម និងប្រជាពលរដ្ឋសរុប ៣០នាក់ ស្រី ១៩នាក់។