សូមគោរពជូន លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងក្រុមគ្រួសារជាទីគោរព!
តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មានក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងថា លោក អន សំណាង អតីតមន្ត្រីសហព័ន្ធសហជីពកម្ពុជា ត្រូវជាឪពុកបង្កើត បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៤នាទី នៅមន្ទីរពេទ្យរដ្ឋ Virginia សហរដ្ឋអាមេរិក ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគគាពាធ។
តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អន សំណាង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកប្រធានមន្ទីរ ព្រមទាំងគ្រួសារញាតិមិត្ត មេត្តាទទួលនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត អំពីយើងខ្ញុំទាំងអស់គ្នា៕