លោក ហាក់ ស៊ីម អភិបាលរងស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារមកទទួលទេយ្យទានព្រះតេជគុណ លឹម ពៅ ព្រះគ្រូចៅអធិការ វត្តមណ្ឌលសីមារាម (ហៅវត្តនាងកុក) ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ ក្នុងនោះរួមមានអង្ករ០៥បាវ ស្មើ២៥០គ.ក មីម៉ាម៉ា៣០កេស ទឹកភេសជ្ជៈ០៥កេស ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមាសម្រាប់យកមកចែកជួនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោកអភិបាលរងស្រុក និងលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្តដែលមាន ទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគ បរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា ។
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣