/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ប្រធានបទ “សំឡេងចម្រុះពណ៌ Invisible Voices”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ប្រធានបទ “សំឡេងចម្រុះពណ៌ Invisible Voices”

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរ អង្គភាព សមាគម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានឱកាសដ៏មមាញឹក នៅថ្ងៃសម្រាកមកចូលរួម មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ ប្រធានបទ “សំឡេងចម្រុះពណ៌ Invisible Voice” ដ៏មានសារសំខាន់នា ពេលនេះ។
តាមរយៈបទបង្ហាញរបស់ លោក ឥន្ទ សម៉ាណាក់ តំណាងក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ និងចំណាប់អារម្មណ៍របស់ លោកស្រី សូ ភីណា ស្ថាបនិក និងជានាយិកាគ្រប់គ្រង នៃមហោស្រពអក្សរសិល្ប៍ខ្មែរ អម្បាញ់មិញនេះ ខ្ញុំបានយល់ឃើញថា មហោស្រពអក្សរសិល្ប៍ខ្មែរ នេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដែលមានគោលបំណងធំៗចំនួនបីគឺ ៖
១). បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ
២). លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និង
៣). បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍។
ខ្ញុំសូមយកឱកាសនេះកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ (ដែលធ្វើដោយការស្ម័គ្រចិត្ត) ក៏ដូចជាបណ្តាអង្គភាពពាក់ព័ន្ធនានាដែលខិតខំធ្វើការងារលើវិស័យអក្សរសិល្ប៍ខ្មែរ និងតែងតែអនុវត្តការងារប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ចូលរួមអភិវឌ្ឍន៍ ថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ អក្សរសិល្ប៍ជាតិ។
អង្គពិធីទាំងមូលជាទីមេត្រី ! ក្នុងនាមរដ្ឋបាលខេត្តកោះកុង ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងមានសេចក្តីរីករាយជាទីបំផុត ហើយចង់ឃើញក្មេងៗជំនាន់ក្រោយយល់ដឹងកាន់តែច្រើនអំពី អក្សរសិល្ប៍ខ្មែរ បន្ទាប់ពីមហោស្រពនេះត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមការចូលរួមយ៉ាង សកម្មរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទីនេះ។
ខ្ញុំសូមស្នើឱ្យលោក លោកស្រីដែលជាតំណាងមន្ទីរ អង្គភាព អង្គការ សមាគម និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៅទីនេះ សូមជួយផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយនូវសារៈសំខាន់អក្សរសិល្ប៍ខ្មែរ និងជាពិសេស សូមចូលរួមគ្រប់កម្មវិធីនៃមហោស្រព អក្សរសិល្ប៍ខ្មែរ ដែលកំពុងរៀបចំនៅក្នុងបរិវេណសាលមហោស្រពខេត្តកោះកុងនាពេលនេះ និងសូមចូលរួមក្នុងសកម្មភាពអភិវឌ្ឍ និងលើកស្ទួយអក្សរសិល្ប៍ខ្មែរសម្រាប់អ្នកជំនាន់ក្រោយ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាថ្មីម្តងទៀត នាងខ្ញុំសូមសម្តែងនូវគារវកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី លោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានឆ្លៀតឱកាសដ៏មានតម្លៃចូលរួមមហោស្រពអក្សរសិល្ប៍ ខ្មែរនាឱកាសនេះ។
ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយតាមថែរក្សា ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានសេចក្តីសុខចម្រើន និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខ្ញុំសូមប្រកាសបើក មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ ចាប់ពីពេលនេះទៅ ! សូមអរគុណ !
ថ្ងៃសៅរ៍ ៧ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ October 21, 2023

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    07/12/2025

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    ទិដ្ឋភាព សួនច្បារ នៅរង្វង់មូលធនាគារអេស៊ីលីដា ត្រូវបានកែលម្អឱ្យកាន់តែស្រស់បំព្រង និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសំណោះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២ ១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

  • ហេង គីមឆន/
    07/12/2025

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍ “មហោស្រពតន្រ្តីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន” និងអមដោយការបង្ហាញវប្បធម៏តន្រ្តីចម្រុះ កម្ពុជា-ចិន

  • ហេង គីមឆន/
    07/12/2025

    លោក ហាក់ ឡេង  អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាទីតាំងគោលដៅ ប្រកបអាជីវកម្ម ដែលពាក់ព័ន្ធជនបរទេសធ្វើការងារ និងស្នាក់នៅ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា