រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចុះពិនិត្យដំណើរការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន​ និងកីឡាខេត្តកោះកុងបានចុះពិនិត្យដំណើរការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាព ឯកឩត្តម​ ឱម សិទ្ឋី អគ្គនាយករងនៃ អគ្គនាយកដ្ឋានអប់រំ​ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង សម័យប្រឡង៖ ២០ តុលា ២០២៣។ បេក្ខជនសរុប ៤៥នាក់ ស្រី ០៥នាក់ ស្មើរនិង ០៥បន្ទប់។

ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧​

ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង