លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងលោកស្រី ស្រីពិនសោភា សមាជិកគណៈកម្មាធិការអនុសាខា និងក្រុមការងារមកទទួលទេយ្យទានព្រះតេជគុណ វិញ អុន គង់នៅ វត្តនិគ្រោធារាម (ហៅវត្តចាំយាម)ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យក្នុងនោះរួមមាន មីម៉ាម៉ា០២កេស ទឹកផ្លែឈើ០២កេស ទឹកសុទ្ធថៃ០២យួរ និងថវិកា ១០០,០០០រៀល ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមាសម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ ។
ក្នុងឱកាសនោះលោកអភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ ដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា ។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣