មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការ មុនដំណើរការប្រឡងបញ្ចប់ឆ្នាំទី១ ឆ្នាំទី២ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាព ឯកឧត្តម ឳម សិទ្ឋី អគ្គនាយករងនៃ អគ្គនាយកដ្ឋានអប់រំ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង សម័យប្រឡង៖ ២០ តុលា ២០២៣ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។ មានចំនួន ០៥បន្ទប់ និងបេក្ខជនសរុបចំនួន ៤៥នាក់ ស្រី ០៥នាក់។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣
អត្ថបទដោយ៖ ឡុច ភារុន