មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំរបស់គណៈមន្ទីរដើម្បីចាត់ចែងការងារមានដូចជា៖
១.ការរៀបចំយន្តការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ និងអប់រំបច្ចេកទេស។
២. ការរៀបចំគណៈកម្មការដោះស្រាយពាក្យបណ្តឹងនាយកបឋមសិក្សាព្រែកខ្សាច់។
៣. ការចាត់ចែងសមាសភាពចូលរួមមហោស្របអក្សរសិល្ប៍។
ថ្ងៃ ព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋស័ក ២៥៦៧
ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣។
អត្ថបទដោយ៖ ឡុច ភារុន