រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដំណើរការសាងសង់ស្ថានីយ៍លាងដៃ នៅសាលាបឋមសិក្សាស្មាច់មានជ័យដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

ដំណើរការសាងសង់ស្ថានីយ៍លាងដៃ នៅសាលាបឋមសិក្សាស្មាច់មានជ័យដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយ លោកនាយកសាលា បានចុះពិនិត្យដំណើរការសាងសង់ស្ថានីយ៍លាងដៃ ១កន្លែង នៅសាលាបឋមសិក្សាស្មាច់មានជ័យ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ដោយមានគិតគូរអំពីសុខភាពក្មួយសិស្សានុសិស្ស ក៏ដូចជាការលើកកម្ពស់ការលាងសម្អាតដៃ ពីសំណាកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទើបនឹងសាងសង់ស្ថានីយ៍លាងដៃជូនដល់សាលារួចរាល់ហើយជូនសាលាគោលដៅចំនួន៣សាលា លោកជំទាវប្រធានក៏បន្តផ្តល់ជូនស្ថានីយ៍លាង១កន្លែងទៀតជូនដល់សាលាបឋមសិក្សាស្មាច់មានជ័យ ដែលដំណើរសាងសង់បានប្រហែលជា៧០ភាគរយហើយ (នេះជាស្ថានីយ៍លាងដៃលេខរៀងទី៤ ) ។

ការសាងសង់ស្ថានីយ៍លាងដៃឡើង ក្នុងគោលបំណងបំផុសចលនាលាងសម្អាតដៃ ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាមួយអាល់កុល ពិសេសជាមួយទឹក និងសាប៊ូឲ្យបានញឹកញាប់ និងវិធីសាស្ត្រលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ត្រូវបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវ ការបង្ការទប់ស្កាត់ ការពារការឆ្លងមេរោគផ្សេងៗ ជាមួយការផ្លាស់ប្ដូរឥរិយាបថក្នុងការរស់នៅ ដោយបណ្ដុះទម្លាប់ល្អ មានអនាម័យ មានសណ្ដាប់ធ្នាប់ ស្រឡាញ់ភាពស្អាត និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអនាម័យ និងសុខភាព ដូចទិសស្លោកដែលបានលើកឡើងថា “ការលាងសម្អាតដៃទាំងអស់គ្នា! លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា!” គឺជាសារដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា យ៉ាងនេះហើយត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕

អត្ថបទទាក់ទង