រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានចូលរួមធ្វេីការផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពទាំង៧ចំណុច នៅភូមិព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់

តាមការចាត់តាំងរបស់លោក រៀម រុំ មេឃុំព្រែកខ្សាច់ លោក ចាប វន ជំទប់ទី១ ឃុំព្រែកខ្សាច់ និងប្រជាការពារ បានសហការជាមួយកម្លាំងប៉ស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះធ្វេីការផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពទាំង៧ចំណុច
👉ផ្សព្វផ្សាយគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ចំនួន០១លើក ដែលមានការចូលរួមពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន៦១ នាក់ ស្រី២៧នាក់ ។
👉ធ្វេីវេទិការសាធារណ:ស្ដីពីការ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទចំនួន០១លេីក ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៦៧ នាក់ ស្រី៣១ នៅចំណុចសាលារៀនអនុវិទ្យាល័យព្រែកខ្សាច់ ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ -----------------------------------------------
ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ១០ ខែតុលា ឆ្នាំ ២០២៣
  

អត្ថបទទាក់ទង