រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានចូលរួមបុណ្យសពរបស់ប្រជាជនស្ថិតនៅភូមិតានី ឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស
……………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្ញីមាស យកទេយ្យទានទៅចូលរួមបុណ្យសពឈ្មោះ ទុំ ឡង់ ភេទស្រី អាយុ៥៧ ឆ្នាំ រស់នៅភូមិតានី ឃុំភ្ញីមាស  ដែលបានទទួលមរណៈភាព ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៤៥នាទី ស្លាប់ដោយសារ (ជំងឺលើសឈាម និងទឹកនោមផ្អែម ) ។ ក្នុងនោះលោកមេឃុំបាននាំយកនូវទេយ្យទានដូចជា អង្ករ ៥០ គីឡូក្រាម  ទឹកសុទ្ទ ២០យួរ ទឹកក្រូចដបធំ១យូ ទឹកស៊ីអ៉ីវ២ដប ទឹកត្រី២ដប ខ្លាញ់១ដប ប៊ីចេង១កញ្ចប់ ស្ករសរ១គីឡូ និង ថវិកា ៣៣០.០០០៛ ប្រគល់ជូនគ្រួសារសព ដើម្បីចំណាយធ្វើបុណ្យទៅតាមប្រពៃណី ក្នុងនោះ សម្ភារៈជារបស់រដ្ឋបាលឃុំ  ថវិការ ជារបស់ លោក មេឃុំ និង សប្បុរសជន។       
 
………………………………….
ថ្ងៃសុក្រ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៣

អត្ថបទទាក់ទង