រដ្ឋបាលឃុំកោះស្ដេច
លោក សាយ ហេង មេឃុំកោះស្ដេច បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិពាមកាយ នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ (វត្តភូមិថ្មី) ដើម្បីចូលរួមពិធីកាន់បិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជេីងវត្ត ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣