រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម អញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលអំពីការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង

តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោក ឃិន វិសាល ស្មៀនឃុំ អញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលអំពីការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង ក្រោមការដឹកនាំដោយ លោក លឹម សាវ៉ាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង ព្រមទាំងមានការចូលរួម សម្របសម្រួលពីក្រុមការងារអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ខេត្ត នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។

អត្ថបទទាក់ទង