រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណ: បញ្ជាការឯកភាពស្រុក បានដឹកនាំកម្លាំងគណ: បញ្ជាការឯកភាពស្រុកចុះល្បាតចាប់សត្វពាហន: គោ ក្របី ពពែ ដើរពាសវាលពាសកាលតាមផ្លូវសាធារណ: ក្នុងទីប្រជុំជនក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណ: បញ្ជាការឯកភាពស្រុកមណ្ឌលសីមា បានដឹកនាំកម្លាំងគណ:បញ្ជា ការឯកភាពស្រុកចុះល្បាតចាប់សត្វពាហន: គោ ក្របី ពពែ ដើរពាសវាលពាសកាលតាមផ្លូវសាធារណ: ក្នុងទីប្រជុំជនក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ជាពិសេសក្នុងឃុំប៉ាក់ខ្លង និងឃុំពាមក្រសោប ។ ដោយមានការចូលរួម ពីកម្លាំងទាំងបីប្រភេទ លោកអនុភូមិនាងកុក និងប្រជាការពារភូមិនាងកុក ។ ជាលទ្ធផលការចុះពិនិត្យជាក់ស្តែងឃើញថា÷ I.ឃុំប៉ាក់ខ្លង
១.ភូមិនាងកុក - ឃើញមានគោ១១ក្បាល របស់លោក ប៊ុន មី នៅចំណុចផ្ទះតា ប៊ុន មី តែមិនមានអ្នកឃ្វាលទេ ។ - ឃើញមានគោ ៤១ក្បាល របស់ឈ្មោះ ចាន់ ណា និងតាម៉ាប់ នៅចំណុចមុខដីរបស់លោក សុខ ផុន តែមានអ្នកឃ្វាល ។ II.ឃុំពាមក្រសោប (មិនឃើញមាន គោ ក្របី) ដើរឆ្លងកាត់ ។
ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣
វេលាម៉ោង១០:០០ព្រឹក

អត្ថបទទាក់ទង