/ / /

លោក យិន យួត​ជំទប់ទី១ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលទំនាស់ដីស្រែរវាងឈ្មោះ សោម សុផាន និងឈ្មោះ នាគ ញឹម ស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក យិន យួត​ជំទប់ទី១ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលទំនាស់ដីស្រែរវាងឈ្មោះ សោម សុផាន និងឈ្មោះ នាគ ញឹម ស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានវត្តមានអញ្ជើញចូលរួមពី លោក-លោកស្រី ក្រុមការងារឃុំ មេភូមិ និងភាគីទាំង២។

ក្រោយពីបានសម្របសម្រួល ភាគីទាំង២មិនយល់ព្រមតាមការសម្របសម្រួល តែលោកប្រធានអង្គប្រជុំ បានស្នើឲ្យភាគីទាំង២ ត្រលប់ទៅសម្រួលគ្នានៅទីតាំងដីផ្ទាល់ និងត្រូវចូលរួមពីក្រុមការងារឃុំ ដោយត្រូវអញ្ជើញចាស់ព្រឹទ្ធាចារ្យដែលបានដឹងប្រវត្តដីនេះឲ្យចូលរួមផងដែរ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

————————————-

ថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង