រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី៣ នៅវត្តជោត្តញ្ញាណរាម ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

សាខា កក្រក ខេត្តកោះកុង៖ ព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា ចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី៣ នៅវត្តជោត្តញ្ញាណរាម ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមជូនបុណ្យកុសលដល់ ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ក៏ដូចទូទាំងប្រទេស បានសេចក្តីសុខចម្រើន ចៀសផុតពីជំងឺទាំងឡាយ ជួបប្រទះនូវព្រះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម បន្តចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឱ្យ បាន ខ្ជាប់ខ្ជួន ។

ទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ ៥០គក្រ មី២កេះ ត្រីខ២ឡូ ទឹកសុទ្ធ២កេះ ចង្ហាន់ ព្រមទាំងប្រគេនបច្ច័យចំនួន ៣០០.០០០ រៀល ផងដែរ។

អត្ថបទទាក់ទង