ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០
លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក សហការជាមួយក្រុមការងារអនុសាខាកាកបាកក្រហមស្រុក ក្រុមប្រឹក្សាឃុំពាមក្រសោប ក្រុមការងារ ស ស យ ក ស្រុកមណ្ឌលសីមា បានចុះអប់រំផ្សព្វផ្សាយអំពី ការបង្ការ ទប់ស្កាត់ការរាលដានជម្ងឺរលាកផ្លូវដង្ហើមថ្មីដែលបណ្តាលមកពីវីរុសកូរូណា ( កូវីដ19 ) ដល់ប្រជាពលរដ្ឋនៅ ភូមិ1 ភូមិ2 ឃុំពាមក្រសោប និងបានចែកម៉ាស់ សាប៊ូលាងដៃ និងបិតខិតប័ណ្ណផ្សព្វផ្សាយ ពីការអនាម័យ ការពារពីវីរូសកូវីដ19 ផងដែរ នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ។