/ / /

ពិធី​សំណេះសំណាល​ លេីកទឹកចិត្តដល់កម្លាំងសមត្ថកិច្ច​ និងប្រជាពលរដ្ឋគំរូ​ ក្នុងកិច្ចប្រតិបត្តិការរុករកគ្រឿងញៀនចំនួន​ ២០គីឡូ​ក្រាម​ ក្នុង​ភូមិ​សាស្ត្រ​ឃុំជ្រោយប្រស់​ ស្រុក​កោះ​កុង​ ខេត្ត​កោះកុង​។

ព្រឹក​ថ្ងៃ​ពុធ​ ៩កេីត​ ខែ​ចេត្រ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២០​ នៅសាលប្រជុំ(ខ)សាលាខេត្ត​កោះកុង​ លោក​ជំទាវ​ មិថុនា​ ភូថង​ អភិបាល​នៃ​គណៈអភិបាលខេត្ត​កោះកុង​ បានជួបសំណេះសំណាលជាមួយកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋគំរូដែលបានរាយការណ៍អំពីគ្រឿងញៀនដែលបានប្រទះឃើញអណ្តែតលើផ្ទៃសមុទ្រក្នុងភូមិសាស្ត្រក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី២៨ ខៃមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

លោកជំទាវបានកោតសរសើរចំពោះការចូលរួមដ៏ធំធេងរបស់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដើម្បីឆ្លើយតមនូវគុណបំណាច់ដ៍ថ្លៃថ្លានេះ លោកជំទាវបានជូនលិខិតសរសើរ​ ប្រាក់រង្វាន់ និងសម្ភារមួយចំនួន​ ដល់កងកម្លាំងសមត្ថកិច្ច សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការសកម្មភាពរុករក និងបង្រាបគ្រឿងញៀន។
ជាមួយគ្នានេះដែរលោកជំទាវ ក៏បានជូនលិខិតសរសើរ​ និងប្រាក់រង្វាន់មួយចំនួនដល់បងប្អូនប្រជាពលរដ្ឋគំរូនេះផងដែរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម ឧត្តមសេនីយ៏ឯក មាស ប៊ុនឡី និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    25/05/2026

    លោក ចាង ជីវិញ សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង និងលោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ក្នុងពិធីក្នុងកម្មវិធីរត់ប្រណាំង អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណ:អភិបាលក្រុង និងមន្រ្តី នៃរដ្ឋបាលក្រុង បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍