លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីសំណើសូមដីមួយកន្លែងទំហំ ៩០០ម៉ែត្រការ៉េ (៣០ម៉ែត្រ x ៣០ម៉ែត្រ) នៅចំណុចរមណីយដ្ឋានឆ្នេរប៉ាក់ខ្លង ដើម្បីសាងសង់មណ្ឌលព័ត៌មានទេសចរណ៍ ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
វេលាម៉ោង៣:០០នាទីរសៀល
ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣