លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសំណោះសំណាល លើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២២-២០២៣ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពី លោកប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡាស្រុក កងកម្លាំងប្រដាប់អាវុធទាំងប្រភេទ លោកមេឃុំស្រែអំបិល លោកគ្រូ អ្នកគ្រូ សិស្សថ្នាក់ទី១២ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារធនធាន វិទ្យាល័យស្រែអំបិល ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាលស្រុក បានផ្តាំផ្ញើសិស្សថ្នាក់ទី១២ អោយខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អោយទទួលបានលទ្ធផលនិទ្ទេសល្អគ្រប់ៗគ្នា និងណែនាំសិស្សានុសិស្សគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវពាក់មួកសុវត្តិភាពឳ្យបានភ្ជាប់ជួនទាំងអស់គ្នា។