រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានសហការជាមួយលោក គង់ ហួត មន្ត្រីបច្ចេកទេសសាលាខេត្តកោះកុង ដឹកនាំគណៈកម្មការលទ្ធកម្មឃុំ រៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំទួលគគីរ ឆ្នាំ២០២៣ លើការសាងសង់ផ្លូវបេតុងអាមេ ចំនួន ០២ខ្សែ នៅឃុំទួលគគីរលើ

លោក ឡេក ស៊ុធន់ មេឃុំ និងជាប្រធានគណៈកម្មការលទ្ធកម្មឃុំ បានសហការជាមួយលោក គង់ ហួត មន្ត្រីបច្ចេកទេសសាលាខេត្តកោះកុង ដឹកនាំគណៈកម្មការលទ្ធកម្មឃុំ រៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំទួលគគីរ ឆ្នាំ២០២៣ លើការសាងសង់ផ្លូវបេតុងអាមេ ចំនួន ០២ខ្សែ ដោយខ្សែទី១ ប្រវែង ០,២៥០ គ.ម ទទឹង ៦ម កម្រាស់ ០,១៥ម និងលើកដីគ្រឹះក្រោម កម្រាស់ ០,២០ម ស្ថិតនៅភូមិទួលគគីរលើ និងខ្សែទី២ ប្រវែង ០,០៧០ គ.ម ទទឹង ៦ម កម្រាស់ ០,១៥ម និងដាក់ស្លាកសញ្ញា ០១ផ្ទាំង នៅភូមិទួលគគីរក្រោម។
ព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង