លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុក និងលោកប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំសម្របសម្រួល នៅសាលាស្រុកបូទុមសាគរ សាលអគារ"ខ" ស្តីពីបញ្ហាផ្គត់ផ្គង់ទឹកស្អាតពុំមានច្បាប់អនុញ្ញាត ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានជំនាញពាក់ព័ន្ធ នឹងទឹកស្អាតរបស់មន្ទីរ អាជ្ញាធរ ភូមិ ឃុំ រួមជាមួយភាគីពាក់ព័ន្ធ។
ក្រោយពីធ្វើការសម្របសម្រួលគ្នារួចមកលោកប្រធានមន្ទីរបានផ្ដល់គោលការណ៍ចំនួន២ចំណុចគឺ÷
១. ភាគីលោក ភួង សុភាព ត្រូវទិញទឹកផ្ទាល់ពីលោកស្រី ហុង មុំ ក្នុងតម្លៃសមរម្យដោយឈរលើគោលការណ៍ចចារគ្នា។
២.លោក ភួង សុភាព អាចលក់បណ្ដាញទឹកឲ្យលោកស្រី ហុង មុំ ក្នុងតម្លៃសមរម្យ ដោយឈរលើគោលការណ៍ចចារគ្នា ។
ដូចនេះលោកប្រធានអង្គប្រជុំបានទុកពេលមួយខែជូនដល់ភាគីទាំងពីរធ្វើការគិតពិចារណា ពិគ្រោះយោបល់គ្នា និងរៀបចំកិច្ចប្រជុំសម្របសម្រួលលើកទី២។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
=========================
ថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
វេលាម៉ោង ០៩:០០ នាទីព្រឹក